|
១. កម្មវិធី iCall

កម្មវិធីត្រូវបានគេប្រើប្រាស់ជាង ៤ លាន នាក់ពីជុំវិញពិភពលោក។ iCall អាចឲ្យអ្នកប្រើប្រាស់ធ្វើការហៅចេញទៅសហរដ្ឋអាមេរិក និងកាណាដា ដោយមិនគិតថ្លៃតាមរយៈ Internet ដែលមានភ្ជាប់បណ្ដាញ WiFi ឬក៏ 3G ។ ទោះបីជាគ្មានសេវាទូរស័ព្ទក៏ដោយ ក៏អ្នកប្រើប្រាស់អាចធ្វើការហៅចេញបានដោយមិនគិតថ្លៃទៅលើសេវា Roaming នោះទេ។
២. កម្មវិធី Viber

Viber ជាកម្មវិធីដែលអាចឲ្យអ្នកប្រើប្រាស់របស់ខ្លួន ធ្វើការផ្ញើសារជាអក្សរ និងរូបភាព ទូរសព័្ទហៅដោយមិនគិតថ្លៃតាមរយៈ Internet ហើយដើម្បីឆ្លើយឆ្លងគ្នាបានលុះត្រាតែទូរស័ព្ទទាំងពីរ បានបញ្ចូលកម្មវិធីនេះ។
៣. Skype

Skype ត្រូវបានគេប្រើប្រាស់ស្ទើរជុំវិញពិភពលោក មិនថានៅលើកុំព្យូទ័រ ឬក៏ទូរស័ព្ទនោះទេ Skype មានមុខងារសំខាន់មួយដែលអាចទប់រំញ័រនៃវីដេអូ Calling។ អ្វីដែលពិសេសទៅទៀតនោះ Skype អាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Android។
៤. Fring

ក្រៅពីទូរស័ព្ទចេញចូលដោយមិនគិតថ្លៃនោះ Fring បានផ្ដល់ឲ្យអ្នកប្រើប្រាស់របស់ខ្លួន អាចបង្កើតក្រុម ដើម្បីជាវីដេអូ Calling , សំឡេង និងជជែកគ្នា(Chatting)បានផងដែរ។ ទាំងអស់នេះជាមូលហេតុដែលធ្វើឲ្យ Fring ជាកម្មវិធីមួយត្រូវបានគេចាត់ឲ្យជាប់ចំណាត់ថ្នាក់។
៥. Freephoo

មាន លក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងកម្មវីធីខាងលើដែរ ប៉ុន្តែ Freephoo អាចធ្វើការទូរស័ព្ទហៅចេញទៅអ្នកប្រើប្រាស់ Facebook និង Linkedin។
៦. Vonage Mobile

ជា កម្មវិធីមួយដែលផ្ដល់ដោយសេវា VOIP របស់ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ហើយកម្មវិធីនេះ គឺមានលក្ខខណ្ឌមួយដែលតម្រូវឲ្យអ្នកប្រើប្រាស់ចុះឈ្មោះដើម្បី ធ្វើការ Call ដោយមិនគិតថ្លៃ។
៧. magicJack

ការទូរស័ព្ទហៅចេញ និងចូល ដោយមិនគិតថ្លៃ គឺត្រូវឆ្លងកាត់តាមរយៈ Internet ។
៨. Talkatone

Talkatone ត្រូវបានគេបញ្ចូលកម្មវិធី ៣ ដើម្បីចេញជាកម្មវិធី ១ ដែលមានសមត្ថភាពអាចប្រើប្រាស់ Google Voice , G Talk និង Facebook VOIP ។
៩. Truphone

Vopium ផ្ដល់សំឡេងបានច្បាស់ល្អ ប៉ុន្តែការហៅចេញពីប្រព័ន្ធក្នុងប្រទេសគឺមិនគិតថ្លៃ តែក្នុងករណីក្រៅប្រទេសគឺគិតថ្លៃ តែគិតក្នុងអត្រាទាបបំផុត។
១០. Vopium

Vopium ផ្ដល់សំឡេងបានច្បាស់ល្អ ប៉ុន្តែការហៅចេញពីប្រព័ន្ធក្នុងប្រទេសគឺមិនគិតថ្លៃ តែក្នុងករណីក្រៅប្រទេសគឺគិតថ្លៃ តែគិតក្នុងអត្រាទាបបំផុត។
Labels:
software
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment